📢 បើកទទួលមូលន័យសង្ខេប ចូលរួមក្នុង សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី១០ (NCARD-10)
------------------------------------------
តើលោកអ្នកកំពុងមានលទ្ធផលស្រាវជ្រាវថ្មីៗ និងចង់ចែករំលែកមែនទេ? នេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិតដើម្បីចែករំលែកស្នាដៃស្រាវជ្រាវ
សាកលវិទ្យាល័យក្រចេះ សូមគោរពអញ្ជើញ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងបញ្ញវន្តទាំងអស់ ផ្ញើអត្ថបទស្រាវជ្រាវដើម្បីចូលរួមធ្វើបទបង្ហាញ ក្នុងសន្និសីទថ្នាក់ជាតិលើកទី១០ ក្រោមប្រធានបទ៖ "ការអភិវឌ្ឍកសិកម្ម និងសហគមន៍ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងវិបត្តិដែលមើលមិនឃើញមុន៖ គំនិតផ្តួចផ្តើម ធុរៈកិច្ចថ្មី និងសហគ្រិនភាព"
------------------------------------------
📅 កាលបរិច្ឆេទឈប់ទទួលមូលន័យសង្ខេប៖ ២៩ កក្កដា ២០២៦
📧 brangsakoth@gmail.com
☎️ +855 12 804 741, +855 12 281 853